ព្រះត្រៃបិដក ភាគ ៨៥

ម្នាល​ភិក្ខុ​ទាំងឡាយ មេឃ និង​ផែនដី នេះ​ជា​ធម្មជាត​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ ទី១។បេ។ ព្រោះហេតុនោះ ធម៌​របស់​ពួក​សប្បុរស ឆ្ងាយ​អំពី​ពួក​អសប្បុរស ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ពួក​ធម៌​ជាកុសល និង​អកុសល ប្រកបដោយ​ទោស និង​មិន​មានទោស ថោកទាប និង​ឧត្តម មាន​ចំណែក​ខ្មៅ និង​ស មកកាន់​ភាព​ចំពោះមុខ​ទេ។
 [៩៨៦] បុគ្គល​មិន​គួរ​និយាយ​ថា អវិញ្ញត្តិ ជា​ភាព​ទ្រុស្តសីល​ឬ។ អើ។ ក្រែង​បុគ្គល​សមាទាន​បាបកម្ម មាន​ឬ។ អើ។ ប្រសិនបើ បុគ្គល​សមាទាន​បាបកម្ម មាន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា អវិញ្ញត្តិ ជា​ភាព​ទ្រុស្តសីល។

ចប់ អវិញ្ញត្តិ​ទុស្សីល្យន្តិ​កថា។
ចប់ ទសម​វគ្គ។


ឧទ្ទាន​នៃ​ទសម​វគ្គ​នោះ​គឺ


និយាយ​អំពី រូប​របស់​បុគ្គល​ព្រមព្រៀង​ដោយ​មគ្គ ជាម​គ្គ ១ មគ្គ​ភាវនា​របស់​បុគ្គល​ព្រមព្រៀង​ដោយ​បញ្ច​វិញ្ញាណ មាន ១ បញ្ច​វិញ្ញាណ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ១ បញ្ច​វិញ្ញាណ ប្រកបដោយ​ការ​សង្ឃឹម ១
ថយ | ទំព័រទី ៤៣០ | បន្ទាប់
ID: 637652688896991711
ទៅកាន់ទំព័រ៖