ព្រះត្រៃបិដក ភាគ ៨៥
[១១៣] បរវិតារណា របស់ព្រះអរហន្ត មានឬ។ បរវិតារណា របស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មាន បរវិតារណា របស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មិនមានទេ។ បរវិតារណា របស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មានឬ។ អើ។ បរវិតារណា របស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១១៤] បរវិតារណា របស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មិនមានទេឬ។ អើ។ បរវិតារណា របស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១១៥] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះរាគៈ បរវិតារណារបស់ព្រះអរហន្តនោះ មានឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះរាគៈ បរវិតារណា របស់ព្រះអរហន្តនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១១៦] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះទោសៈ។បេ។ លះមោហៈ។បេ។ លះអនោត្តប្បៈ។បេ។
ID: 637652542201005980
ទៅកាន់ទំព័រ៖