ព្រះត្រៃបិដក ភាគ ៨៥
[១១៧] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន ចម្រើនមគ្គ ដើម្បីលះរាគៈ។បេ។ ចម្រើនពោជ្ឈង្គៈ។បេ។ ដើម្បីលះទោសៈ។បេ។ ចម្រើនមគ្គ ដើម្បីលះអនោត្តប្បៈ។បេ។ ចម្រើនពោជ្ឈង្គៈ។បេ។
[១១៨] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន បា្រសចាករាគៈ បា្រសចាកទោសៈ។បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយ បរវិតារណា របស់ព្រះអរហន្តនោះ មានឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ បា្រសចាករាគៈ បា្រសចាកទោសៈ បា្រសចាកមោហៈ។បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយ បរវិតារណា របស់ព្រះអរហន្តនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១១៩] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះរាគៈ បរវិតារណា របស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះរាគៈ បរវិតារណា របស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះទោសៈ។បេ។ លះមោហៈ។បេ។ លះអនោត្តប្បៈ។បេ។
ID: 637652542456161747
ទៅកាន់ទំព័រ៖