ព្រះត្រៃបិដក ភាគ ៨៥
(ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹង កាលឃើញថា) រូបដូច្នេះ។បេ។ ការវិនាសទៅនៃវិញ្ញាណ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា បរវិតារណា របស់ព្រះអរហន្ត មានទេ។
[១២៣] បរវិតារណា របស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ របស់បុគ្គល កាលដឹង កាលឃើញ មិនពោលនូវការអស់ទៅនៃអាសវៈ របស់បុគ្គល កាលមិនដឹង មិនពោលនូវការអស់ទៅនៃអាសវៈ របស់បុគ្គល កាលមិនឃើញទេ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹងដូចម្តេច កាលឃើញដូចម្តេច ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹង កាលឃើញថា នេះទុក្ខ ថានេះហេតុកើតឡើងនៃទុក្ខ។បេ។ ថានេះទីរលត់ទុក្ខ។បេ។ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹង កាលឃើញថា នេះសេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរលត់ទុក្ខ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈ របស់បុគ្គល កាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា បរវិតារណា របស់ព្រះអរហន្ត មានទេ។
ID: 637652542981005718
ទៅកាន់ទំព័រ៖