ព្រះត្រៃបិដក ភាគ ៨៥

តែង​រលត់​ទៅជាធម្មតា ម្នាល​ភិក្ខុ​ទាំងឡាយ (សម័យ​នោះ) អរិយសាវ័ក លះបង់​សញ្ញោជនៈ ៣ គឺ​សក្កា​យទិដ្ឋិ វិចិកិច្ឆា សីលព្វត​បរា​មា​សៈ ជាមួយនឹង​ការ​កើតឡើង​នៃ​ទស្សនៈ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា បរ​វិ​តារ​ណា របស់​ព្រះអរហន្ត មាន​ទេ។
 [១២៧] បរ​វិ​តារ​ណា របស់​ព្រះអរហន្ត មាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា
ម្នាល​ធោ​តកៈ តថាគត នឹង​មិនទៅ ដើម្បី​ដោះ​នូវ​បុគ្គល​ណាមួយ អ្នកមាន​សេចក្តី​សង្ស័យ​ក្នុង​លោក​ទេ អ្នក កាល​ដឹង​នូវ​ធម៌​ដ៏​ប្រសើរ រមែង​ឆ្លង​នូវ​អន្លង់​បាន
ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា បរ​វិ​តារ​ណា របស់​ព្រះអរហន្ត មាន​ទេ។
 [១២៨] អ្នក​មិន​គួរ​ពោល​ថា បរ​វិ​តារ​ណា របស់​ព្រះអរហន្ត មាន​ទេ​ឬ។ អើ។ ក្រែង​ពួក​ជន​ដទៃ គប្បី​បា្រប់​នូវ​នាម និង​គោត្ត​របស់​ស្ត្រី និង​បុរស ពួក​ជន​ដទៃ គប្បី​ប្រាប់​នូវ​ផ្លូវ និង​មិនមែន​ផ្លូវ ពួក​ជន​ដទៃ គប្បី​បា្រប់​នូវ​ឈ្មោះ​នៃ​ស្មៅ ឈើ​តូច និង​ឈើ​ធំ ចំពោះ​ព្រះអរហន្ត​ឬ។ អើ។
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 637652543554755303
ទៅកាន់ទំព័រ៖