ព្រះត្រៃបិដក ភាគ ៨៥
[១៥] មតិខុសរបស់ព្រះអរហន្ត មាន មតិខុសរបស់ព្រះអរហន្តនោះ មិនមានក្នុងព្រះសាស្តា។បេ។ មិនមានមតិខុសក្នុងធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យឬ។ អើ។ មតិខុសរបស់បុថុជ្ជន មាន មតិខុសរបស់បុថុជ្ជននោះ មិនមានក្នុងព្រះសាស្តា។បេ។ មិនមានមតិខុសក្នុងធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៦] ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានដែរឬ។ អើ។ ការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត ជាអានិសង្សនៃរបស់អ្វី។ ការបញេ្ចញទឹកសុក្កៈ របស់ព្រះអរហន្ត ជាអានិសង្សនៃបាយដែលស៊ី ទឹកដែលផឹក វត្ថុដែលទំពាស៊ី រសដែលលិទ្ធភ្លក្ស។ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត ជាអានិសង្សនៃបាយដែលស៊ី ទឹកដែលផឹក វត្ថុដែលទំពាស៊ី នឹងរសដែលលិទ្ធភ្លក្សដែរឬ។ អើ។ ពួកជនណាមួយ ស៊ី ផឹក ទំពាស៊ី លិទ្ធភ្លក្ស ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ជនទាំងអស់នោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៧] ពួកជនណាមួយស៊ី ផឹក ទំពាស៊ី លិទ្ធភ្លក្ស ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ជនទាំងអស់នោះ មានដែរឬ។ អើ។ ពួកទារក ស៊ី ផឹក ទំពាស៊ី លិទ្ធភ្លក្ស ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ទារក មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652530751474209
ទៅកាន់ទំព័រ៖