ព្រះត្រៃបិដក ភាគ ៨៥
បើជនដទៃ គប្បីបា្រប់នូវនាម និងគោត្ត របស់ស្ត្រី និងបុរស ពួកជនដទៃ គប្បីបា្រប់នូវផ្លូវ និងមិនមែនផ្លូវ ពួកជនដទៃ គប្បីបា្រប់នូវឈ្មោះនៃស្មៅ ឈើតូច និងឈើធំ ចំពោះព្រះអរហន្ត ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បរវិតារណា របស់ព្រះអរហន្ត មានដែរ។
[១២៩] ពួកជនដទៃ គប្បីបា្រប់នូវនាម និងគោត្ត របស់ស្ត្រី និងបុរស ពួកជនដទៃ គប្បីបា្រប់នូវផ្លូវ និងមិនមែនផ្លូវ ពួកជនដទៃ គប្បីបា្រប់នូវឈ្មោះនៃស្មៅ ឈើតូច និងឈើធំ ចំពោះព្រះអរហន្ត ព្រោះហេតុនោះ បរវិតារណា របស់ព្រះអរហន្ត មានដែរឬ។ អើ។ ពួកជនដទៃ គប្បីបា្រប់នូវសោតាបត្តិផលក្តី សកទាគាមិផលក្តី អនាគាមិផលក្តី អរហត្តក្តី ចំពោះព្រះអរហន្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ បរវិតារណាកថា។
វចីភេទកថា
[១៣០] វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ វចីភេទ របស់បុគ្គលទាំងឡាយ ចូលកាន់សមាបត្តិ ក្នុងទីទាំងពួង មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៣១] វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ វចីភេទ របស់បុគ្គលទាំងឡាយ ចូលកាន់សមាបត្តិសព្វកាល មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652543853661674
ទៅកាន់ទំព័រ៖