ព្រះត្រៃបិដក ភាគ ៨៥
[១៣២] វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ វចីភេទ របស់ពួកបុគ្គលទាំងអស់ ចូលកាន់សមាបត្តិ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៣៣] វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ វចីភេទ ក្នុងសមាបត្តិទាំងពួង មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៣៤] វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ កាយភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៣៥] កាយភេទ របស់បុគ្គលចូលកាន់សមាបត្តិ មិនមានទេឬ។ អើ។ វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៣៦] វាចា របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ វចីភេទមានដែរឬ។ អើ។ កាយរបស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ កាយភេទមានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៣៧] កាយរបស់បុគ្គលចូលកាន់សមាបត្តិ មាន កាយភេទមិនមានទេឬ។ អើ។ វាចារបស់បុគ្គលចូលកាន់សមាបត្តិ មានឬ វចីភេទ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652544176786583
ទៅកាន់ទំព័រ៖