ព្រះត្រៃបិដក ភាគ ៨៥
[១៤៤] វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ ចតុស្សច្ចញ្ញាណ មានអ្វីជាអារម្មណ៍។ ចតុស្សច្ចញ្ញាណ មានសច្ចៈជាអារម្មណ៍។ សោតវិញ្ញាណ មានសច្ចៈជាអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៤៥] វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ សោតវិញ្ញាណ មានអ្វីជាអារម្មណ៍។ សោតវិញ្ញាណ មានសំឡេងជាអារម្មណ៍។ ចតុស្សច្ចញ្ញាណ មានសំឡេងជាអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៤៦] វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មាន ចតុស្សច្ចញ្ញាណ មានសច្ចៈជាអារម្មណ៍ សោតវិញ្ញាណ មានសំឡេងជាអារម្មណ៍ឬ។ អើ។ ប្រសិនណាបើ ចតុស្សច្ចញ្ញាណ មានសច្ចៈជាអារម្មណ៍ សោតវិញ្ញាណ មានសំឡេងជាអារម្មណ៍ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានទេ។
[១៤៧] វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មាន ចតុស្សច្ចញ្ញាណ មានសច្ចៈជាអារម្មណ៍ សោតវិញ្ញាណ មានសំឡេងជាអារម្មណ៍ឬ។ អើ។ ការរួបរួមផស្សៈទាំង២ វេទនាទាំង២ សញ្ញាទាំង២ ចេតនាទាំង២ ចិត្តទាំង២ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652544887567922
ទៅកាន់ទំព័រ៖