ព្រះត្រៃបិដក ភាគ ៨៥

 [១៤៨] វចីភេទ​របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ។ អើ។ វចីភេទ​របស់​បុគ្គល​ចូលកាន់​បឋវីកសិណ​សមាបត្តិ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤៩] វចីភេទ​របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ។ អើ។ វចីភេទ​របស់​បុគ្គល​ចូលកាន់​អាបោកសិណ​សមាបត្តិ។បេ។ តេជោកសិណ​សមាបត្តិ វាយោកសិណ​សមាបត្តិ នីល​កសិណ​សមាបត្តិ បីត​កសិណ​សមាបត្តិ លោហិត​កសិណ​សមាបត្តិ ឱទា​តកសិណ​សមាបត្តិ។បេ។ អាកាសានញ្ចាយតនៈ វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ។បេ។ នេវ​សញ្ញា​នា​សញ្ញា​យតនៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៥០] វចីភេទ​របស់​បុគ្គល​ចូលកាន់​បឋវីកសិណ​សមាបត្តិ មិន​មាន​ទេ​ឬ។ អើ។ ប្រសិនណាបើ វចីភេទ របស់​បុគ្គល​ចូលកាន់​បឋវីកសិណ​សមាបត្តិ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វចីភេទ របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ទេ។
 [១៥១] វចីភេទ​របស់​បុគ្គល​ចូលកាន់​អាបោកសិណ​សមាបត្តិ។បេ។ ឱទា​តកសិណ​សមាបត្តិ។បេ។ អាកាសានញ្ចាយតនៈ
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 637652545187880391
ទៅកាន់ទំព័រ៖