ព្រះត្រៃបិដក ភាគ ៨៥

វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ។បេ។ នេវ​សញ្ញា​នា​សញ្ញា​យតនៈ មិន​មាន​ទេ​ឬ។ អើ។ ប្រសិនណាបើ វចីភេទ​របស់​បុគ្គល​ចូ​លកាន់នេវ​សញ្ញា​នា​សញ្ញា​យតនៈ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វចីភេទ​របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ទេ។
 [១៥២] វចីភេទ​របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ។ អើ។ វចីភេទ​របស់​បុគ្គល​ចូលកាន់​លោកិយ​សមាបត្តិ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៥៣] វចីភេទ​របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ។ អើ។ វចីភេទ​របស់​បុគ្គល​ចូលកាន់​លោកិយ​បឋមជ្ឈាន មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វចីភេទ​របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ។ អើ។ វចីភេទ​របស់​បុគ្គល​ចូលកាន់​ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន​ជា​លោ​កិយៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៥៤] វចីភេទ​របស់​បុគ្គល​ចូលកាន់​លោកិយ​សមាបត្តិ មិន​មាន​ទេ​ឬ។ អើ។ ប្រសិនណាបើ វចីភេទ របស់​បុគ្គល​ចូលកាន់​លោកិយ​សមាបត្តិ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វចីភេទ របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ទេ។
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637652545498193678
ទៅកាន់ទំព័រ៖