ព្រះត្រៃបិដក ភាគ ៨៥
[១៥៥] វចីភេទ របស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកិយៈ មិនមានទេឬ។ អើ។ បើវចីភេទ របស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកិយៈ មិនមាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានទេ។
[១៥៦] វចីភេទរបស់បុគ្គលចូលកាន់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈានជាលោកិយៈ មិនមានទេឬ។ អើ។ ប្រសិនបើ វចីភេទរបស់បុគ្គលចូលកាន់ចតុត្ថជ្ឈានជាលោកិយៈ មិនមាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានទេ។
[១៥៧] វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកុត្តរៈ មានដែរឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកិយៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៥៨] វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកុត្តរៈ មានដែរឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់ទុតិយជ្ឈាន តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈានជាលោកិយៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៥៩] វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកិយៈ
ID: 637652545815224158
ទៅកាន់ទំព័រ៖