ព្រះត្រៃបិដក ភាគ ៨៥
មិនមានទេឬ។ អើ។ វចីភេទ របស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកុត្តរៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៦០] វចីភេទរបស់បុគ្គលចូលកាន់ទុតិយជ្ឈាន តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈានជាលោកិយៈ មិនមានទេឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកុត្តរៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៦១] វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកុត្តរៈ មានដែរឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់ទុតិយជ្ឈានជាលោកុត្តរៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៦២] វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកុត្តរៈ មានដែរឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈានជាលោកុត្តរៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៦៣] វចីភេទរបស់បុគ្គលចូលកាន់ទុតិយជ្ឈានជាលោកុត្តរៈ មិនមានទេឬ។ អើ។ វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានជាលោកុត្តរៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652546121942939
ទៅកាន់ទំព័រ៖