ព្រះត្រៃបិដក ភាគ ៨៥

 [១៦៤] វចីភេទ​របស់​បុគ្គល​ចូលកាន់​តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន​ជា​លោ​កុត្ត​រៈ មិន​មាន​ទេ​ឬ។ អើ។ វចីភេទ​របស់​បុគ្គល​ចូលកាន់​បឋមជ្ឈាន​ជា​លោ​កុត្ត​រៈ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៦៥] បុគ្គល​មិន​គួរ​និយាយ​ថា វចីភេទ​របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ទេ​ឬ។ អើ។ ក្រែង​វិតក្កៈ វិចារៈ ព្រះមានព្រះភាគ​ត្រាស់​ហៅថា វចីសង្ខារ​ឬ (បើ​ដូច្នោះ) វិតក្កៈ វិចារៈ របស់​បុគ្គល​ចូលកាន់​បឋមជ្ឈាន មាន​ដែរ​ឬ។ អើ។ បើ​វិតក្កៈ វិចារៈ ព្រះមានព្រះភាគ​ត្រាស់​ហៅថា វចីសង្ខារ វិតក្កៈ វិចារៈ របស់​បុគ្គល​ចូលកាន់​បឋមជ្ឈាន មាន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា វចីភេទ​របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន។
 [១៦៦] វិតក្កៈ វិចារៈ ព្រះមានព្រះភាគ​ត្រាស់​ហៅថា វចីសង្ខារ វិតក្កៈ វិចារៈ របស់​បុគ្គល​ចូលកាន់​បឋមជ្ឈាន មាន ចុះ​វចីភេទ​របស់​បុគ្គល​ចូលកាន់​បឋមជ្ឈាន​នោះ មាន​ដែរ​ឬ។ អើ។ វិតក្កៈ វិចារៈ របស់​បុគ្គល​ចូលកាន់​បឋមជ្ឈាន ចម្រើន​បឋវីកសិណ មាន ចុះ​វចីភេទ​របស់​បុគ្គល​ចូលកាន់​បឋមជ្ឈាន​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 637652546364912071
ទៅកាន់ទំព័រ៖