ព្រះត្រៃបិដក ភាគ ៨៥
[១៨] ពួកបណ្ឌកៈ (មនុស្សខ្ទើយ) ស៊ី ផឹក ទំពាស៊ី លិទ្ធភ្លក្ស ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ពួកបណ្ឌកៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៩] ពួកទេវតាស៊ី ផឹក ទំពាស៊ី លិទ្ធភ្លក្ស ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ពួកទេវតា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២០] ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្ត ជាអានិសង្សនៃបាយដែលស៊ី ទឹកដែលផឹក វត្ថុដែលទំពាស៊ី រសដែលលិទ្ធភ្លក្សឬ។ អើ។ ទីនៅនៃទឹកសុក្កៈ របស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរនិយាយយ៉ាងនេះទេ។បេ។
[២១] ឧច្ចារៈ និងបស្សាវៈ របស់ព្រះអរហន្ត ជាអានិសង្សនៃបាយដែលស៊ី ទឹកដែលផឹក វត្ថុដែលទំពាស៊ី រសដែលលិទ្ធភ្លក្ស ទីនៅនៃទឹកសុក្កៈរបស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្ត ជាអានិសង្សនៃបាយដែលស៊ី ទឹកដែលផឹក វត្ថុដែលទំពាស៊ី រសដែលលិទ្ធភ្លក្ស ទីនៅនៃទឹកសុក្កៈរបស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២២] ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្ត ជាអានិសង្សនៃបាយដែលស៊ី ទឹកដែលផឹក វត្ថុដែលទំពាស៊ី រសដែលលិទ្ធភ្លក្ស ទីនៅនៃទឹកសុក្កៈ របស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ឧច្ចារៈ និងបស្សាវៈរបស់ព្រះអរហន្ត ជាអានិសង្សនៃបាយដែលស៊ី ទឹកដែលផឹក
ID: 637652531079443089
ទៅកាន់ទំព័រ៖