ព្រះត្រៃបិដក ភាគ ៨៥
ការតាំងឡើងនៃសញ្ញា ព្រះមានព្រះភាគត្រាស់ហៅថា វាចា សញ្ញារបស់បុគ្គលចូលកាន់ទុតិយជ្ឈាន មាន ចុះវិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់ទុតិយជ្ឈាននោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៧០] ការតាំងឡើងនៃវិតក្កៈ ព្រះមានព្រះភាគត្រាស់ហៅថា វាចា វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់បឋមជ្ឈាន មាន ព្រោះហេតុនោះ វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈានោះ មានដែរឬ។ អើ។ ការតាំងឡើងនៃសញ្ញា ព្រះមានព្រះភាគត្រាស់ហៅថា វាចា សញ្ញារបស់បុគ្គលចូលកាន់តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន អាកាសានញ្ចាយតនជ្ឈាន វិញ្ញាណញ្ចាយតនជ្ឈាន។បេ។ អាកិញ្ចញ្ញាយតនជ្ឈាន មាន ចុះវិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់តតិយជ្ឈានជាដើមនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៧១] វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ ក្រែងវាចារបស់បុគ្គលចូលកាន់បឋមជ្ឈាន រលត់ហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើវាចារបស់បុគ្គលចូលកាន់បឋមជ្ឈាន រលត់ហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកមិនគួរពោលថា វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានទេ។
ID: 637652546916630593
ទៅកាន់ទំព័រ៖