ព្រះត្រៃបិដក ភាគ ៨៥
[១៧២] វាចារបស់បុគ្គលចូលកាន់បឋមជ្ឈាន រលត់ហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ព្រោះហេតុនោះ វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈាននោះ មានដែរឬ។ អើ។ វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់ទុតិយជ្ឈាន រលត់ហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ព្រោះហេតុនោះ វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់ទុតិយជ្ឈាននោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៧៣] វាចារបស់បុគ្គលចូលកាន់បឋមជ្ឈាន រលត់ហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ព្រោះហេតុនោះ វចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈាននោះ មានដែរឬ។ អើ។ បីតិរបស់បុគ្គលចូលកាន់តតិយជ្ឈាន រលត់ហើយ។បេ។ អស្សាសប្បស្សាសៈ របស់បុគ្គលចូលកាន់ចតុត្ថជ្ឈាន រលត់ហើយ រូបសញ្ញា របស់បុគ្គលចូលកាន់អាកាសានញ្ចាយតនជ្ឈាន រលត់ហើយ អាកាសានញ្ចាយតនសញ្ញា របស់បុគ្គលចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន រលត់ហើយ វិញ្ញាណញ្ចាយតនសញ្ញា របស់បុគ្គលចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន រលត់ហើយ។បេ។ អាកិញ្ចញ្ញាយតនសញ្ញា របស់បុគ្គលចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន រលត់ហើយ សញ្ញា និងវេទនា របស់បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធសមាបត្តិ រលត់ហើយ ពាក្យដូច្នេះ មាន
ID: 637652547189442846
ទៅកាន់ទំព័រ៖