ព្រះត្រៃបិដក ភាគ ៨៥
សត្រូវដល់បុគ្គលចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ព្រះមានព្រះភាគត្រាស់ថា វិញ្ញាណញ្ចាយតនសញ្ញា ជាសត្រូវដល់បុគ្គលចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ព្រះមានព្រះភាគត្រាស់ថា អាកិញ្ចញ្ញាយតនសញ្ញា ជាសត្រូវដល់បុគ្គលចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។បេ។ ព្រះមានព្រះភាគត្រាស់ថា សញ្ញា និងវេទនា ជាសត្រូវដល់បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ ចុះសញ្ញា និងវេទនា របស់បុគ្គលចូលកាន់ទុតិយជ្ឈានជាដើមនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៧៦] បុគ្គលមិនគួរនិយាយថា វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ សាវ័កឈ្មោះអភិភូ របស់ព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគ ទ្រង់ព្រះនាមសិខី ឋិតនៅក្នុងព្រហ្មលោក ហើយញុំាងពាន់នៃលោកធាតុឲ្យដឹងច្បាស់ ដោយសំឡេងថា
អ្នកទាំងឡាយ ចូរប្រុងប្រៀប ឈានទៅ ប្រកបក្នុងពុទ្ធសាសនា ចូរកំចាត់បង់នូវសេនានៃមច្ចុ ដូចជាដំរីកំចាត់បង់នូវផ្ទះជាវិការៈនៃដើមបបុស បុគ្គលណា ជាអ្នកមិនប្រមាទ នៅក្នុងធម៌វិន័យនេះ បុគ្គលនោះ នឹងលះនូវជាតិសំសារៈ ធ្វើនូវទីបំផុតនៃសេចក្តីទុក្ខបាន
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មាន។
ចប់ វចីភេទកថា។
ID: 637652547731786557
ទៅកាន់ទំព័រ៖