ព្រះត្រៃបិដក ភាគ ៨៥
ទុក្ខាហារកថា
[១៧៧] ការនាំមកនូវញាណ (ការដឹង) ក្នុងទុក្ខ ជាអង្គនៃមគ្គ ដែលរាប់បញ្ចូលក្នុងមគ្គឬ។ អើ។ ពួកជនណាមួយ ពោលវាចាថាទុក្ខ ជនទាំងអស់នោះ តែងចម្រើននូវមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៧៨] ពួកជនណាមួយ ពោលវាចាថាទុក្ខ ជនទាំងអស់នោះ តែងចម្រើននូវមគ្គឬ។ អើ។ ពួកពាលបុថុជ្ជន ពោលវាចាថាទុក្ខ ពួកពាលបុថុជ្ជន តែងចម្រើននូវមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជនអ្នកសម្លាប់មាតា។បេ។ ជនអ្នកសម្លាប់បិតា ជនអ្នកសម្លាប់ព្រះអរហន្ត ជនអ្នកធ្វើព្រះលោហិតឲ្យពុះពោរឡើង។បេ។ ជនអ្នកបំបែកសង្ឃ ពោលវាចាថាទុក្ខ ជនអ្នកបំបែកសង្ឃ តែងចម្រើននូវមគ្គដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ ទុក្ខាហារកថា។
ចិត្តដ្ឋិតិកថា
[១៧៩] ចិត្តមួយ ឋិតនៅអស់មួយថ្ងៃឬ។ អើ។ កន្លះថ្ងៃ ជាឧប្បាទក្ខណៈ កន្លះថ្ងៃ ជាវយក្ខណៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652548081943213
ទៅកាន់ទំព័រ៖