ព្រះត្រៃបិដក ភាគ ៨៥
ឋិតនៅអស់ ១៦កប្ប ឋិតនៅអស់ ៣២កប្ប ឋិតនៅអស់ ៦៤កប្ប ឋិតនៅអស់ ៥រយកប្ប ឋិតនៅអស់ ១ពាន់កប្ប ឋិតនៅអស់ ២ពាន់កប្ប ឋិតនៅអស់ ៤ពាន់កប្ប ឋិតនៅអស់ ៨ពាន់កប្ប ឋិតនៅអស់ ១៦ពាន់កប្ប ឋិតនៅអស់ ២០ពាន់កប្ប ឋិតនៅអស់ ៤០ពាន់កប្ប ឋិតនៅអស់ ៦០ពាន់កប្ប។បេ។ ឋិតនៅអស់ ៨៤ពាន់កប្បឬ។ អើ។ ៤២ពាន់កប្ប ជាឧប្បាទក្ខណៈ ៤២ពាន់កប្ប ជាវយក្ខណៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៨២] ចិត្តមួយ ឋិតនៅអស់ ១ថ្ងៃឬ។ អើ។ ពួកធម៌ដទៃ ដែលកើតឡើងអស់ ១ថ្ងៃ ឬច្រើនថ្ងៃ ហើយរលត់ទៅវិញ មានដែរឬ។ អើ។ ធម៌ទាំងនោះ ប្រព្រឹត្តទៅរហ័ស ដោយចិត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៨៣] ធម៌ទាំងនោះ ប្រព្រឹត្តទៅរហ័ស ដោយចិត្តដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណារកមិនឃីញ នូវធម៌ដទៃ សូម្បីតែមួយ ដែលប្រព្រឹត្តទៅរហ័ស
ID: 637652548572411753
ទៅកាន់ទំព័រ៖