ព្រះត្រៃបិដក ភាគ ៨៥

យ៉ាងនេះ ដូចជា​ចិត្ត​នេះ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ ចិត្ត​នេះ ប្រព្រឹត្តទៅ​រហ័ស មិន​ងាយ​បុគ្គល​នឹង​ធ្វើ​សេចក្តី​ប្រៀប​បាន​ឡើយ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ធម៌​ទាំងនោះ ប្រព្រឹត្តទៅ​រហ័ស ដោយចិត្ត​ទេ។
 [១៨៤] ធម៌​ទាំងនោះ ប្រព្រឹត្តទៅ​រហ័ស ដោយចិត្ត​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ សត្វ​ស្វា ត្រាច់​ទៅ​ក្នុង​ព្រៃ​តូ ព្រៃធំ ចាប់កាន់​មែកឈើ លែង​មែកឈើ​នោះ ហើយ​ចាប់​មែក​ដទៃ លែង​មែក​នោះ​ហើយ ចាប់​មែក​ដទៃ យ៉ាងណាមិញ ម្នាល​ភិក្ខុ​ទាំងឡាយ ធម្មជាត​ណា ហៅថា​ចិត្ត​ដូច្នេះ​ក្តី ហៅថា​មនោ​ដូច្នេះ​ក្តី ហៅថា​វិញ្ញាណ​ដូច្នេះ​ក្តី ធម្មជាត​នោះ ជា​ធម្មជាត​ដទៃ​មែនពិត កើតឡើង​ក្នុង​វេលា​យប់​ផង ក្នុង​វេលា​ថ្ងៃ​ផង ធម្មជាត​ដទៃ​រលត់​ទៅវិញ​ផង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ធម៌​ទាំងនោះ ប្រព្រឹត្តទៅ​រហ័ស ដោយចិត្ត​ទេ។
 [១៨៥] ចិត្ត​មួយ ឋិតនៅ​អស់ ១ថ្ងៃ​ឬ។ អើ។ ចក្ខុវិញ្ញាណ ឋិតនៅ​អស់ ១ថ្ងៃ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សោតវិញ្ញាណ។បេ។ ឃានវិញ្ញាណ ជិវ្ហា​វិញ្ញាណ កាយវិញ្ញាណ អកុសលចិត្ត ចិត្ត​ដែល​ប្រកបដោយ​រាគៈ ប្រកបដោយ​ទោសៈ ប្រកបដោយ​មោហៈ
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637652548841005540
ទៅកាន់ទំព័រ៖