ព្រះត្រៃបិដក ភាគ ៨៥
ប្រកបដោយមានះ ប្រកបដោយទិដ្ឋិ ប្រកបដោយវិចិកិច្ឆា ប្រកបដោយថីនៈ ប្រកបដោយឧទ្ធច្ចៈ ប្រកបដោយអហិរិកៈ ប្រកបដោយអនោត្តប្បៈ ឋិតនៅអស់ ១ថ្ងៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៨៦] ចិត្តមួយ ឋិតនៅអស់ ១ថ្ងៃឬ។ អើ។ បុគ្គលឃើញរូបដោយភ្នែក ដោយចិត្តណា ក៏ឮសំឡេងដោយត្រចៀក ដោយចិត្តនោះដែរ។បេ។ ធុំក្លិនដោយច្រមុះ លិទ្ធភ្លក្សរសដោយអណ្តាត ពាល់ត្រូវផ្សព្វដោយកាយ។បេ។ ដឹងច្បាស់ធម្មារម្មណ៍ដោយចិត្ត។បេ។ បុគ្គលដឹងច្បាស់ធម្មារម្មណ៍ដោយចិត្ត ដោយចិត្តណា ក៏ឃើញរូបដោយភ្នែក ដោយចិត្តនោះដែរ។បេ។ ឮសំឡេងដោយត្រចៀក ធុំក្លិនដោយច្រមុះ លិទ្ធភ្លក្សរសដោយអណ្តាត។បេ។ ពាល់ត្រូវផ្សព្វដោយកាយ (ដោយចិត្តនោះ) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៨៧] ចិត្តមួយ ឋិតនៅអស់ ១ថ្ងៃឬ។ អើ។ បុគ្គលឈានទៅមុខ ដោយចិត្តណា ឈានបែរមកក្រោយ ដោយចិត្តនោះដែរ ឈានបែរមកក្រោយដោយចិត្តណា ឈានទៅមុខដោយចិត្តនោះដែរ មើលទៅមុខដោយចិត្តណា មើលចំហៀងដោយចិត្តនោះដែរ មើលចំហៀងដោយចិត្តណា មើលទៅមុខដោយចិត្តនោះដែរ បត់អវយវៈចូលដោយចិត្តណា
ID: 637652549095849176
ទៅកាន់ទំព័រ៖