ព្រះត្រៃបិដក ភាគ ៨៥
លាអវយវៈចេញដោយចិត្តនោះដែរ លាអវយវៈចេញដោយចិត្តណា បត់អវយវៈចូល ដោយចិត្តនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៨៨] ចិត្តមួយ របស់ពួកទេវតា ដែលចូលទៅកើតក្នុងជាន់អាកាសានញ្ចាយតនៈ ឋិតនៅដរាបដល់អស់អាយុដែរឬ។ អើ។ ចិត្តមួយរបស់មនុស្សទាំងឡាយ ឋិតនៅដរាបដល់អស់អាយុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៨៩] ចិត្តមួយ របស់ពួកទេវតា ដែលចូលទៅកើតក្នុងជាន់អាកាសានញ្ចាយតនៈ ឋិតនៅដរាបដល់អស់អាយុដែរឬ។ អើ។ ចិត្តមួយ របស់ពួកទេវតាដែលឋិតនៅក្នុងឋានចាតុម្មហារាជិកា។បេ។ របស់ពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តឹង្ស ... ពួកទេវតាដែលឋិតនៅក្នុងឋានយាមៈ ... ពួកទេវតាដែលឋិតនៅក្នុងឋានតុសិត ... ពួកទេវតាដែលឋិតនៅក្នុងឋាននិម្មានរតី ... ពួកទេវតាដែលឋិតនៅក្នុងឋានបរនិម្មិតវសវត្តី ... ពួកទេវតាដែលឋិតនៅក្នុងឋានព្រហ្មបារិសជ្ជា ... ពួកទេវតាដែលឋិតនៅក្នុងឋានព្រហ្មបុរោហិតា ... ពួកទេវតាដែលឋិតនៅក្នុងឋានមហាព្រហ្ម ... ពួកទេវតាដែលឋិតនៅក្នុងឋានបរិត្តាភា ... ពួកទេវតាដែលឋិតនៅក្នុងឋានអប្បមាណាភា ... ពួកទេវតាដែលឋិតនៅក្នុងឋានអាភស្សរៈ ... ពួកទេវតាដែលឋិតនៅក្នុងឋានបរិត្តសុភា ...
ID: 637652549356317957
ទៅកាន់ទំព័រ៖