ព្រះត្រៃបិដក ភាគ ៨៥
វត្ថុដែលទំពាស៊ី រសដែលលិទ្ធភ្លក្ស ទីនៅនៃទឹកសុក្កៈរបស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៣] ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ព្រះអរហន្ត គប្បីសេពមេថុនធម្ម គប្បីញុំាងមេថុនធម្មឲ្យកើតឡើង គប្បីនៅគ្រប់គ្រងនូវទីដេកដ៏ចង្អៀតដោយកូន គប្បីប្រដាប់នូវខ្លឹមចន្ទន៍ក្នុងដែនកាសិកៈ គប្បីទ្រទ្រង់នូវកម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប គប្បីត្រេកអរចំពោះមាស និងបា្រក់ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៤] ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់បុថុជ្ជន មាន បុថុជ្ជនគប្បីសេពមេថុនធម្ម គប្បីញុំាងមេថុនធម្មឲ្យកើតឡើង។បេ។ គប្បីត្រេកអរចំពោះមាស និងបា្រក់ដែរឬ។ អើ។ ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្ត មាន ព្រះអរហន្ត គប្បីសេពមេថុនធម្ម គប្បីញុំាងមេថុនធម្មឲ្យកើតឡើង។បេ។ គប្បីត្រេកអរចំពោះមាស និងបា្រក់ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៥] ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្ត មាន តែព្រះអរហន្ត មិនសេពមេថុនធម្ម មិនញុំាងមេថុនធម្មឲ្យកើតឡើងទេ។បេ។ មិនត្រេកអរចំពោះមាស និងបា្រក់ទេឬ។ អើ។ ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់បុថុជ្ជន មាន តែបុថុជ្ជន មិនសេពមេថុនធម្ម មិនញុំាងមេថុនធម្មឲ្យកើតឡើង មិនគប្បីអាស្រ័យនូវទីដេកដ៏ចង្អៀតដោយកូន
ID: 637652531356317899
ទៅកាន់ទំព័រ៖