ព្រះត្រៃបិដក ភាគ ៨៥

ពួក​ទេវតា​ដែល​ឋិតនៅ​ក្នុង​ឋាន​អប្បមាណ​សុភា ... ពួក​ទេវតា​ដែល​ឋិតនៅ​ក្នុង​ឋាន​សុភ​កិ​ណ្ហា ... ពួក​ទេវតា​ដែល​ឋិតនៅ​ក្នុង​ឋាន​វេ​ហប្ផ​លា ... ពួក​ទេវតា​ដែល​ឋិតនៅ​ក្នុង​ឋាន​អវិហា ... ពួក​ទេវតា​ដែល​ឋិតនៅ​ក្នុង​ឋាន​អតប្បា ... ពួក​ទេវតា ដែល​ឋិតនៅ​ក្នុង​ឋាន​សុទស្សា ... ពួក​ទេវតា​ដែល​ឋិតនៅ​ក្នុង​ឋាន​សុទស្សី។បេ។ ពួក​ទេវតា​ដែល​ឋិតនៅ​ក្នុង​ឋាន​អកនិដ្ឋ ... ឋិតនៅ​ដរាបដល់​អស់អាយុ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៩០] ២០ពាន់​កប្ប ជា​ប្រមាណ​នៃ​អាយុ​របស់​ពួក​ទេវតា​ដែល​ចូល​ទៅ​កើត​ក្នុង​ជាន់​អាកាសានញ្ចាយតនៈ ចិត្ត​មួយ របស់​ពួក​ទេវតា​ដែល​ចូល​ទៅ​កើត​ក្នុង​ជាន់​អាកាសានញ្ចាយតនៈ (នោះ) ឋិតនៅ​អស់ ២០ពាន់​កប្ប​ដែរ​ឬ។ អើ។ មួយ​រយ​ឆ្នាំ ជា​ប្រមាណ​នៃ​អាយុ​របស់​មនុស្ស​ទាំងឡាយ ចិត្ត​មួយ របស់​ពួក​មនុស្ស ឋិតនៅ​អស់​មួយ​រយ​ឆ្នាំ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៩១] ២០ពាន់​កប្ប ជា​ប្រមាណ​នៃ​អាយុ​របស់​ពួក​ទេវតា​ដែល​ចូល​ទៅ​កើត​ក្នុង​ជាន់​អាកាសានញ្ចាយតនៈ ចិត្ត​មួយ របស់​ពួក​ទេវតា​ដែល​ចូល​ទៅ​កើត​ក្នុង​ជាន់​អាកាសានញ្ចាយតនៈ ឋិតនៅ​អស់ ២០ពាន់​កប្ប​ដែរ​ឬ។ អើ។ ប្រាំ​រយ​ឆ្នាំ ជា​ប្រមាណ​នៃ​អាយុ​របស់​ពួក​ទេវតា
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 637652549621162127
ទៅកាន់ទំព័រ៖