ព្រះត្រៃបិដក ភាគ ៨៥

ដែល​ឋិតនៅ​ក្នុង​ជាន់​ចាតុម្មហារាជិកា ចិត្ត​មួយ របស់​ពួក​ទេវតា​ក្នុង​ឋាន​ចាតុម្មហារាជិកា (នោះ) ឋិតនៅ​អស់​ប្រាំ​រយ​ឆ្នាំ​ដែរ​ឬ។បេ។ ឋិតនៅ​អស់ ១ពាន់​ឆ្នាំ ឋិតនៅ​អស់ ២ពាន់​ឆ្នាំ ឋិតនៅ​អស់ ៤ពាន់​ឆ្នាំ ឋិតនៅ​អស់ ៨ពាន់​ឆ្នាំ ឋិតនៅ​អស់ ១៦ពាន់​ឆ្នាំ ឋិតនៅ​អស់​ភាគ​ជាគម្រប់​បី​នៃ​កប្ប ឋិតនៅ​អស់​កន្លះ​កប្ប ឋិតនៅ​អស់ ១កប្ប ឋិតនៅ​អស់ ២កប្ប ឋិតនៅ​អស់ ៤កប្ប ឋិតនៅ​អស់ ៨កប្ប ឋិតនៅ​អស់ ១៦កប្ប ឋិតនៅ​អស់ ៣២កប្ប ឋិតនៅ​អស់ ៦៤កប្ប ឋិតនៅ​អស់​ប្រាំ​រយ​កប្ប ឋិតនៅ​អស់ ១ពាន់​កប្ប ឋិតនៅ​អស់ ២ពាន់​កប្ប ឋិតនៅ​អស់ ៤ពាន់​កប្ប ឋិតនៅ​អស់ ៨ពាន់​កប្ប។បេ។ ១៦ពាន់​កប្ប ជា​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ក្នុង​ឋាន​អកនិដ្ឋ ចិត្ត​មួយ របស់​ពួក​ទេវតា​ដែល​ឋិតនៅ​ក្នុង​ឋាន​អកនិដ្ឋ ឋិតនៅ​អស់ ១៦ពាន់​កប្ប​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៩២] ចិត្ត​របស់​ពួក​ទេវតា​ដែល​ចូល​ទៅ​កើត​ក្នុង​ជាន់​អាកាសានញ្ចាយតនៈ កើតឡើង​មួយ​ស្រ​បក់ៗ រលត់​ទៅ​មួយ​ស្រ​បក់ៗឬ។ អើ។ ពួក​ទេវតា​ដែល​ចូល​ទៅ​កើត​ក្នុង​ជាន់​អាកាសានញ្ចាយតនៈ ច្យុត​មួយ​ស្រ​បក់ៗ កើតឡើង​មួយ​ស្រ​បក់ៗ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 637652549846786829
ទៅកាន់ទំព័រ៖