ព្រះត្រៃបិដក ភាគ ៨៥

សុខ​កើតអំពី​ការ​ត្រាស់​ដឹង មាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សង្ខារ​ទាំងពួង ដូចជា​ផែះ​ក្តៅ ធ្វើ​មិន​ឲ្យ​មាន​ព្រំដែន​ទេ។
 [១៩៨] សង្ខារ​ទាំងពួង ដូចជា​ផែះ​ក្តៅ ធ្វើ​មិន​ឲ្យ​មាន​ព្រំដែន​ឬ។ អើ។ សង្ខារ​ទាំងពួង មាន​វេទនា​ជា​ទុក្ខ គឺ​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ទុក្ខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តី​សង្រេងសង្រៃ ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៩៦] បុគ្គល​មិន​គួរ​និយាយ​ថា សង្ខារ​ទាំងពួង ដូចជា​ផែះ​ក្តៅ ធ្វើ​មិន​ឲ្យ​មាន​ព្រំដែន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ វត្ថុ​ទាំងអស់​ជា​របស់​ក្តៅ ម្នាល​ភិក្ខុ​ទាំងឡាយ វត្ថុ​ទាំងអស់​គឺ​អ្វី ជា​របស់​ក្តៅ ម្នាល​ភិក្ខុ​ទាំងឡាយ ភ្នែក​ជា​របស់​ក្តៅ រូប​ជា​របស់​ក្តៅ ចក្ខុវិញ្ញាណ​ជា​របស់​ក្តៅ ចក្ខុ​សម្ផ័​ស្ស​ជា​របស់​ក្តៅ ធម្មជាត​ណា ដែល​ទទួលអារម្មណ៍​ជា​សុខ​ក្តី ជា​ទុក្ខ​ក្តី មិនមែន​ជា​ទុក្ខ​មិនមែន​ជា​សុខ​ក្តី កើតឡើង​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ ធម្មជាត​នោះ​ជា​របស់​ក្តៅ ចុះ​ក្តៅ​ដោយ​អ្វី ក្តៅ​ដោយ​ភ្លើង​គឺ​រាគៈ ក្តៅ​ដោយ​ភ្លើង​គឺ​ទោសៈ ក្តៅ​ដោយ​ភ្លើង​គឺ​មោហៈ ក្តៅ​ដោយ​ជាតិ ជរា មរណៈ សោ​កៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបា​យា​សៈ តថាគត​ពោល​ថា ក្តៅ ត្រចៀក​ជា​របស់​ក្តៅ សំឡេង​ជា​របស់​ក្តៅ។បេ។ ច្រមុះ​ជា​របស់​ក្តៅ ក្លិន​ជា​របស់​ក្តៅ។បេ។
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 637652550394130676
ទៅកាន់ទំព័រ៖