ព្រះត្រៃបិដក ភាគ ៨៥
[១៩៩] សង្ខារទាំងពួង ដូចជាផែះក្តៅ ធ្វើមិនឲ្យមានព្រំដែនឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពេញហៅមានលាភ អត្តភាពនៃមនុស្ស អ្នកទាំងឡាយពេញជាបានល្អហើយ ម្នាលភិក្ខុទាំងឡាយ ខណៈ អ្នកទាំងឡាយបានចាក់ធ្លុះហើយ ដើម្បីប្រព្រឹត្តព្រហ្មចរិយៈ ម្នាលភិក្ខុទាំងឡាយ ឋានសួគ៌ ឈ្មោះផស្សាយតនិកៈ តថាគតបានឃើញហើយ បណ្តាធម៌ទាំងនោះ បុគ្គលឃើញរូបណាមួយដោយភ្នែក តែងឃើញរូបជាទីបា្រថ្នា មិនឃើញរូបមិនជាទីបា្រថ្នា តែងឃើញរូបជាទីត្រេកអរ មិនឃើញរូបមិនជាទីត្រេកអរ តែងឃើញរូបជាទីពេញចិត្ត មិនឃើញរូបមិនជាទីពេញចិត្ត ឮសំឡេងណាមួយដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ លិទ្ធភ្លក្សរសដោយអណ្តាត។បេ។ ពាល់ត្រូវផ្សព្វដោយកាយ។បេ។ ដឹងច្បាស់ធម្មារម្មណ៍ដោយចិត្ត តែងដឹងច្បាស់នូវរូបជាទីបា្រថ្នា មិនដឹងច្បាស់នូវរូបមិនជាទីបា្រថ្នា តែងដឹងច្បាស់នូវរូបជាទីត្រេកអរ មិនដឹងច្បាស់នូវរូបមិនជាទីត្រេកអរ តែងដឹងច្បាស់នូវរូបជាទីពេញចិត្ត មិនដឹងច្បាស់នូវរូបមិនជាទីពេញចិត្ត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា សង្ខារទាំងពួង ដូចជាផែះក្តៅ ធ្វើមិនឲ្យមានព្រំដែនទេ។
ID: 637652551141317902
ទៅកាន់ទំព័រ៖