ព្រះត្រៃបិដក ភាគ ៨៥
[២០០] បុគ្គលមិនគួរនិយាយថា សង្ខារទាំងពួង ដូចជាផែះក្តៅ ធ្វើមិនឲ្យមានព្រំដែនឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា របស់ណាមិនទៀង របស់នោះជាទុក្ខ ចុះសង្ខារទាំងពួងមិនទៀងឬ។ អើ។ បើព្រះមានព្រះភាគត្រាស់ថា របស់ណាមិនទៀង របស់នោះជាទុក្ខ សង្ខារទាំងពួងមិនទៀង ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកមិនគួរពោលថា សង្ខារទាំងពួង ដូចជាផែះក្តៅ ធ្វើមិនឲ្យមានព្រំដែនទេ។
[២០១] សង្ខារទាំងពួង ដូចជាផែះក្តៅ ធ្វើមិនឲ្យមានព្រំដែនឬ។ អើ។ ទាន មានផលមិនជាទីបា្រថ្នា មានផលមិនជាទីត្រេកអរ មានផលមិនជាទីគាប់ចិត្ត មានផលច្រឡូកច្រឡំ មានទុក្ខជាកម្រៃ មានវិបាកជាទុក្ខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សីល។បេ។ ឧបោសថ។បេ។ ភាវនា។បេ។ ព្រហ្មចរិយៈ មានផលមិនជាទីបា្រថ្នា មានផលមិនជាទីត្រេកអរ មានផលមិនជាទីគាប់ចិត្ត មានផលច្រឡូកច្រឡំ មានទុក្ខជាកម្រៃ មានវិបាកជាទុក្ខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងទាន មានផលជាទីបា្រថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ មានសុខជាកម្រៃ មានវិបាកជាសុខឬ។ អើ។ បើទាន មានផលជាទីបា្រថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ មានសុខជាកម្រៃ មានវិបាកជាសុខហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សង្ខារទាំងពួង
ID: 637652551376161636
ទៅកាន់ទំព័រ៖