ព្រះត្រៃបិដក ភាគ ៨៥

មិន​ប្រដាប់​នូវ​ខ្លឹមចន្ទន៍​ក្នុង​ដែ​នកាសិ​កៈ មិន​ទ្រទ្រង់នូវ​កម្រងផ្កា គ្រឿងក្រអូប គ្រឿង​លាប មិន​ត្រេកអរ​ចំពោះ​មាស និង​បា្រក់​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៦] ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះអរហន្ត​លះបង់​រាគៈ ផ្តាច់ផ្តិល​ឫសគល់ ធ្វើឲ្យ​សល់​តែ​ទីនៅ ដូចជា​ទីនៅ​នៃ​ដើមត្នោត ធ្វើ​មិន​ឲ្យ​មាន​បែបភាព ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត​ឬ។ អើ។ បើ​ព្រះអរហន្ត​លះបង់​រាគៈ ផ្តាច់ផ្តិល​ឫសគល់ ធ្វើឲ្យ​សល់​តែ​ទីនៅ ដូចជា​ទីនៅ​នៃ​ដើមត្នោត ធ្វើ​មិន​ឲ្យ​មាន​បែបភាព ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត​របស់​ព្រះអរហន្ត​មាន​ទេ។
 [២៧] ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះអរហន្ត​លះ​ទោសៈ។បេ។ លះ​មោហៈ លះ​មានះ លះ​ទិដ្ឋិ លះ​វិចិកិច្ឆា លះ​ថី​នៈ លះ​ឧទ្ធច្ចៈ លះ​អហិរិកៈ។បេ។ លះ​អនោត្តប្បៈ ផ្តាច់ផ្តិល​ឫសគល់ ធ្វើឲ្យ​សល់​តែ​ទីនៅ ដូចជា​ទីនៅ​នៃ​ដើមត្នោត ធ្វើ​មិន​ឲ្យ​មាន​បែបភាព ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត​ឬ។ អើ។ បើ​ព្រះអរហន្ត​លះ​អនោត្តប្បៈ ផ្តាច់ផ្តិល​ឫសគល់ ធ្វើឲ្យ​សល់​តែ​ទីនៅ ដូចជា​ទីនៅ​នៃ​ដើមត្នោត ធ្វើ​មិន​ឲ្យ​មាន​បែបភាព ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 637652531582255336
ទៅកាន់ទំព័រ៖