ព្រះត្រៃបិដក ភាគ ៨៥
បុគ្គលចម្រើនអនាគាមិមគ្គ តាមលំដាប់ឬ។ អើ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល តាមលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២០៦] ការត្រាស់ដឹងជាលំដាប់ មានឬ។ អើ។ បុគ្គលចម្រើនអរហត្តមគ្គ តាមលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលចម្រើនអរហត្តមគ្គ តាមលំដាប់ឬ។ អើ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល តាមលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២០៧] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ដោយការឃើញទុក្ខសច្ច តើលះបង់អ្វី។ បុគ្គលលះសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ និងពួកកិលេស ដែលដូចគ្នានឹងធម៌ទាំងនោះ ជាចតុព្ភាគ (មានចំណែកជា ៤)។ សោតាបន្នបុគ្គល ជាចតុព្ភាគ មិនមែនសោតាបន្នបុគ្គល ជាចតុព្ភាគ បុគ្គលដល់សោតាបត្តិផល បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ មិនពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ សត្តក្ខត្តុំបរមបុគ្គល កោលំកោលបុគ្គល ឯកពីជិបុគ្គល ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះពុទ្ធ ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។
ID: 637652553144130363
ទៅកាន់ទំព័រ៖