ព្រះត្រៃបិដក ភាគ ៨៥
ប្រកបដោយសីលជាទីត្រេកអរ របស់អរិយៈទាំងឡាយ ជាចតុព្ភាគ មិនប្រកបដោយសីលជាទីត្រេកអរ របស់អរិយៈទាំងឡាយ ជាចតុព្ភាគ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ដោយការឃើញសមុទយសច្ច។បេ។ ដោយការឃើញនិរោធសច្ច។បេ។ ដោយការឃើញមគ្គសច្ច តើលះបង់អ្វី។ បុគ្គលលះសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ និងពួកកិលេសដែលដូចគ្នានឹងធម៌ទាំងនោះ ជាចតុព្ភាគ។ សោតាបន្នបុគ្គល ជាចតុព្ភាគ មិនមែនសោតាបន្នបុគ្គល ជាចតុព្ភាគ បុគ្គលដល់សោតាបត្តិផល បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ មិនពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ សត្តក្ខត្តុំបរមបុគ្គល កោលំកោលបុគ្គល ឯកពីជិបុគ្គល ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធ ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។ ប្រកបដោយសីលជាទីត្រេកអរ របស់អរិយៈទាំងឡាយ ជាចតុព្ភាគ មិនប្រកបដោយសីលជាទីត្រេកអរ របស់អរិយៈទាំងឡាយ ជាចតុព្ភាគឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652553416161615
ទៅកាន់ទំព័រ៖