ព្រះត្រៃបិដក ភាគ ៨៥
[២០៨] បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ដោយការឃើញទុក្ខសច្ច តើលះបង់អ្វី។ បុគ្គលលះកាមរាគគ្រោតគ្រាត ព្យាបាទគ្រោតគ្រាត និងពួកកិលេសដែលដូចគ្នានឹងធម៌ទាំងនោះ ជាចតុព្ភាគ។ សកទាគាមិបុគ្គល ជាចតុព្ភាគ មិនមែនសកទាគាមិបុគ្គល ជាចតុព្ភាគ បុគ្គលដល់នូវសកទាគាមិផល បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ មិនពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ដោយការឃើញសមុទយសច្ច។បេ។ ដោយការឃើញនិរោធសច្ច។បេ។ ដោយការឃើញមគ្គសច្ច តើលះបង់អ្វី។ បុគ្គល លះកាមរាគគ្រោតគ្រាត ព្យាបាទគ្រោតគ្រាត និងពួកកិលេសដែលដូចគ្នានឹងធម៌ទាំងនោះ ជាចតុព្ភាគ។ សកទាគាមិបុគ្គល ជាចតុព្ភាគ មិនមែនសកទាគាមិបុគ្គល ជាចតុព្ភាគ បុគ្គលដល់នូវសកទាគាមិផល បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ មិនពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652553633192980
ទៅកាន់ទំព័រ៖