ព្រះត្រៃបិដក ភាគ ៨៥

 [២០៩] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ដោយ​ការ​ឃើញ​ទុក្ខសច្ច តើ​លះ​បង់​អី្វ។ បុគ្គល​លះ​កាមរាគ​ស្រាលស្តើង ព្យាបាទ​ស្រាលស្តើង និង​ពួក​កិលេស​ដែល​ដូចគ្នានឹង​ធម៌​ទាំងនោះ ជា​ចតុព្ភាគ។ អនាគាមិ​បុគ្គល ជា​ចតុព្ភាគ មិនមែន​អនាគាមិ​បុគ្គល ជា​ចតុព្ភាគ បុគ្គល​ដល់​នូវ​អនាគាមិផល បាន​ចំពោះ ត្រាស់​ដឹង ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច ពាល់ត្រូវ​ដោយ​នាមកាយ ជា​ចតុព្ភាគ មិន​ពាល់ត្រូវ​ដោយ​នាមកាយ ជា​ចតុព្ភាគ អន្ត​រា​បរិ​និ​ព្វា​យិ​បុគ្គល។បេ។ ឧបហ​ច្ច​បរិ​និ​ព្វា​យិ​បុគ្គល។បេ។ អសង្ខា​របរិ​និ​ព្វា​យិ​បុគ្គល។បេ។ សស​ង្ខា​របរិ​និ​ព្វា​យិ​បុគ្គល។បេ។ ឧទ្ធំ​សោតៈ អក​និ​ដ្ឋ​គាមិ​បុគ្គល ជា​ចតុព្ភាគ មិន​មែន​ឧទ្ធំ​សោតៈ មិនមែន​អក​និ​ដ្ឋ​គាមិ​បុគ្គល ជា​ចតុព្ភាគ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ដោយ​ការ​ឃើញ​សមុទយសច្ច។បេ។ ដោយ​ការ​ឃើញ​និរោធ​សច្ច។បេ។ ដោយ​ការ​ឃើញ​មគ្គសច្ច តើ​លះបង់​អ្វី។ បុគ្គល លះ​កាមរាគ​ស្រាលស្តើង ព្យាបាទ​ស្រាលស្តើង និង​ពួក​កិលេស​ដែល​ដូចគ្នានឹង​ពួក​ធម៌​ទាំងនោះ ជា​ចតុព្ភាគ។ អនាគាមិ​បុគ្គល ជា​ចតុព្ភាគ មិនមែន​អនាគាមិ​បុគ្គល ជា​ចតុព្ភាគ បុគ្គល​ដល់​នូវ​អនាគាមិផល បាន​ចំពោះ ត្រាស់​ដឹង ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច ពាល់ត្រូវ​ដោយ​នាមកាយ ជា​ចតុព្ភាគ
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637652553833349202
ទៅកាន់ទំព័រ៖