ព្រះត្រៃបិដក ភាគ ៨៥
មិនពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ អន្តរាបរិនិព្វាយិបុគ្គល។បេ។ ឧបហច្ចបរិនិព្វាយិបុគ្គល។បេ។ អសង្ខារបរិនិព្វាយិបុគ្គល។បេ។ សសង្ខារបរិនិព្វាយិបុគ្គល។បេ។ ឧទ្ធំសោតៈ អកនិដ្ឋគាមិបុគ្គល ជាចតុព្ភាគ មិនមែនឧទ្ធំសោតៈ មិនមែនអកនិដ្ឋគាមិបុគ្គល ជាចតុព្ភាគឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២១០] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ដោយការឃើញទុក្ខសច្ច តើលះបង់អី្វ។ បុគ្គលលះរូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា និងពួកកិលេសដែលដូចគ្នានឹងពួកធម៌ទាំងនោះ ជាចតុព្ភាគ។ ព្រះអរហន្ត ជាចតុព្ភាគ មិនមែនព្រះអរហន្ត ជាចតុព្ភាគ បុគ្គលដល់នូវអរហត្ត បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ មិនពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ បា្រសចាករាគៈ បា្រសចាកទោសៈ បា្រសចាកមោហៈ មានសោឡសកិច្ចធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ជារបស់ខ្លួនដល់ហើយដោយលំដាប់ មានសញ្ញោជនៈក្នុងភពអស់ហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹងដោយប្រពៃ មានទ្វារជើងគុល គឺអវិជ្ជា លើកឡើងហើយ មានគូ (ស្នាមភ្លោះ) ទម្លាយហើយ មានសសរខឿនដកចោលហើយ មិនមានសន្ទះទ្វារ ចេញចាកសត្រូវ មានទង់ដាក់ចុះហើយ មានភារៈដាក់ចុះហើយ
ID: 637652554070224564
ទៅកាន់ទំព័រ៖