ព្រះត្រៃបិដក ភាគ ៨៥

បា្រស​ចាក​ធម៌​ជា​គ្រឿង​ប្រកប មាន​ជំនះ​ឈ្នះ​ដោយ​ប្រពៃ ទុក្ខសច្ច បុគ្គល​នោះ​ក៏បាន​កំណត់​ដឹង​ហើយ សមុទយសច្ច (ហេតុ​ដែល​នាំឲ្យកើត​ទុក្ខ) ក៏បាន​លះបង់​ហើយ និរោធ​សច្ច (ធម៌​ជាទី​រំលត់ទុក្ខ) បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ មគ្គសច្ច ក៏បាន​ចម្រើន​ហើយ ធម្មជាត​ដែល​គួរ​ត្រាស់​ដឹង ក៏បាន​ត្រាស់​ដឹង​ហើយ ធម្មជាត​ដែល​គួរ​កំណត់​ដឹង ក៏បាន​កំណត់​ដឹង​ហើយ ធម្មជាត​ដែល​គួរ​លះ ក៏បាន​លះ​ហើយ ធម្មជាត​ដែល​គួរ​ចម្រើន ក៏បាន​ចម្រើន​ហើយ។បេ។ ធម្មជាត​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ បុគ្គល​នោះ ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ជា​ចតុព្ភាគ ធម្មជាត​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ បុគ្គល​នោះ​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ជា​ចតុព្ភាគ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ដោយ​ការ​ឃើញ​សមុទយសច្ច។បេ។ ដោយ​ការ​ឃើញ​និរោធ​សច្ច។បេ។ ដោយ​ការ​ឃើញ​មគ្គសច្ច តើ​លះបង់​អ្វី។ បុគ្គល​លះ​រូប​រាគៈ អរូប​រាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា និង​ពួក​កិលេស​ដែល​ដូចគ្នានឹង​ធម៌​ទាំងនោះ ជា​ចតុព្ភាគ។ អរហន្ត ជា​ចតុព្ភាគ មិនមែន​អរហន្ត ជា​ចតុព្ភាគ បុគ្គល​ដល់​នូវ​អរហត្ត បាន​ចំពោះ ត្រាស់​ដឹង ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច ពាល់ត្រូវ​ដោយ​នាមកាយ ជា​ចតុព្ភាគ មិន​ពាល់ត្រូវ​ដោយ​នាមកាយ ជា​ចតុព្ភាគ បា្រស​ចាក​រាគៈ បា្រស​ចាក​ទោសៈ បា្រស​ចាក​មោហៈ មាន​សោឡស​កិច្ច​ធ្វើ​ហើយ មានភារៈ​ដាក់ចុះ​ហើយ
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637652554305693592
ទៅកាន់ទំព័រ៖