ព្រះត្រៃបិដក ភាគ ៨៥

មានប្រយោជន៍​ជា​របស់​ខ្លួន​ដល់ហើយ ដោយលំដាប់ មាន​សញ្ញោជនៈ​ក្នុង​ភព​អស់រលីង​ហើយ មានចិត្ត​រួច​ស្រឡះ​ហើយ ព្រោះ​ដឹង​ដោយ​ប្រពៃ មាន​ទ្វារ​ជើងគុល គឺ​អវិជ្ជា លើកឡើង​ហើយ មាន​គូទ​ម្លាយ​ហើយ មាន​សសរខឿន​ដក​ចោល​ហើយ មិន​មាន​សន្ទះទ្វារ ចេញ​ចាក​សត្រូវ មាន​ទង់​ដាក់ចុះ​ហើយ មានភារៈ​ដាក់ចុះ​ហើយ បា្រស​ចាក​ធម៌​ជា​គ្រឿង​ប្រកប មាន​ជំនះ​ឈ្នះហើយ​ដោយ​ប្រពៃ ទុក្ខសច្ច បុគ្គល​នោះ​បាន​កំណត់​ដឹង​ហើយ សមុទយសច្ច ក៏បាន​លះបង់​ហើយ និរោធ​សច្ច ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ មគ្គសច្ច ក៏បាន​ចម្រើន​ហើយ ធម្មជាត​ដែល​គួរ​ត្រាស់​ដឹង ក៏បាន​ត្រាស់​ដឹង​ហើយ ធម្មជាត​ដែល​គួរ​កំណត់​ដឹង ក៏បាន​កំណត់​ដឹង​ហើយ ធម្មជាត​ដែល​គួរ​លះ ក៏បាន​លះ​ហើយ ធម្មជាត​ដែល​គួរ​ចម្រើន ក៏បាន​ចម្រើន​ហើយ។បេ។ ធម្មជាត​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ បុគ្គល​នោះ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ជា​ចតុព្ភាគ ធម្មជាត​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ បុគ្គល​នោះ​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ជា​ចតុព្ភាគ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២១១] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល ឃើញ​ទុក្ខ គួរ​និយាយ​ថា ជា​អ្នកប្រតិបត្តិ បាន​ឬ។ អើ។ កាលបើ​ទុក្ខ ដែល​បុគ្គល​បានឃើញ​ហើយ គួរ​និយាយ​ថា ជា​អ្នក​ឋិតនៅ​ក្នុង​ផល បាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ឃើញ​សមុទយៈ។បេ។
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 637652554550224127
ទៅកាន់ទំព័រ៖