ព្រះត្រៃបិដក ភាគ ៨៥
ឃើញនិរោធ គួរនិយាយថា ជាអ្នកប្រតិបត្តិ បានឬ។ អើ។ កាលបើនិរោធ បុគ្គលនោះបានឃើញហើយ គួរនិយាយថា ជាអ្នកឋិតនៅក្នុងផល បានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២១២] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឃើញមគ្គ គួរនិយាយថា ជាអ្នកប្រតិបត្តិ ចុះកាលបើមគ្គ បុគ្គលនោះបានឃើញហើយ គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលបានឬ។ អើ។ បុគ្គលឃើញទុក្ខ គួរនិយាយថា ជាអ្នកប្រតិបត្តិ ចុះកាលបើទុក្ខ បុគ្គលបានឃើញហើយ គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលឃើញមគ្គ គួរនិយាយថា ជាអ្នកប្រតិបត្តិ ចុះកាលបើមគ្គ បុគ្គលនោះបានឃើញហើយ គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលបានឬ។ អើ។ បុគ្គលឃើញសមុទយៈ។បេ។ ឃើញនិរោធ គួរនិយាយថា ជាអ្នកប្រតិបត្តិ ចុះកាលបើនិរោធ បុគ្គលនោះបានឃើញហើយ គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២១៣] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឃើញទុក្ខ គួរនិយាយថា ជាអ្នកប្រតិបត្តិ កាលបើទុក្ខ បុគ្គលនោះបានឃើញហើយ គេមិនគួរពោលថា គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលទេឬ។ អើ។ បុគ្គលឃើញមគ្គ គួរនិយាយថា ជាអ្នកប្រតិបត្តិ
ID: 637652554794755437
ទៅកាន់ទំព័រ៖