ព្រះត្រៃបិដក ភាគ ៨៥
កាលបើមគ្គ បុគ្គលនោះបានឃើញហើយ គេមិនគួរពោលថា គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលឃើញសមុទយៈ។បេ។ ឃើញនិរោធៈ គួរនិយាយថា ជាអ្នកប្រតិបត្តិ កាលបើនិរោធ បុគ្គលនោះបានឃើញហើយ គេមិនគួរពោលថា គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលទេឬ។ អើ។ បុគ្គលឃើញមគ្គ គួរនិយាយថា ជាអ្នកប្រតិបត្តិ កាលបើមគ្គ បុគ្គលនោះបានឃើញហើយ គេមិនគួរពោលថា គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលបានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២១៤] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឃើញទុក្ខ គួរនិយាយថា ជាអ្នកប្រតិបត្តិ កាលបើទុក្ខ បុគ្គលនោះបានឃើញហើយ គេមិនគួរពោលថា គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលបានទេឬ។ អើ។ ការឃើញទុក្ខ ជាការឥតប្រយោជន៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលឃើញសមុទយៈ។បេ។ ឃើញនិរោធ គួរនិយាយថា ជាអ្នកប្រតិបត្តិ កាលបើនិរោធ បុគ្គលនោះបានឃើញហើយ គេមិនគួរពោលថា គួរនិយាយថា ជាអ្នកឋិតនៅក្នុងផលបានទេឬ។ អើ។ ការឃើញនិរោធ ជាការឥតប្រយោជន៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652555021630478
ទៅកាន់ទំព័រ៖