ព្រះត្រៃបិដក ភាគ ៨៥

 [២១៥] កាលបើ​ទុក្ខ បុគ្គល​បានឃើញ​ហើយ សច្ចៈ៤ ឈ្មោះថា​បានឃើញ​ហើយ​ឬ។ អើ។ ទុក្ខសច្ច ឈ្មោះថា​សច្ចៈ៤ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២១៦] កាលបើ​រូបក្ខន្ធ បុគ្គល​បានឃើញ​ហើយ ដោយ​សេចក្តី​ថា​មិន​ទៀង បញ្ចក្ខន្ធ ឈ្មោះថា​បានឃើញ​ហើយ ដោយ​សេចក្តី​ថា​មិន​ទៀង​ឬ។ អើ។ រូបក្ខន្ធ​ឈ្មោះថា បញ្ចក្ខន្ធ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២១៧] កាល​បើ​ចក្ខា​យតនៈ បុគ្គល​ឃើញ​ហើយ ដោយ​សេចក្តី​ថា​មិន​ទៀង អាយតនៈ ១២ ឈ្មោះថា បុគ្គល​ឃើញ​ហើយ ដោយ​សេចក្តី​ថា មិន​ទៀង​ឬ។ អើ។ ចក្ខា​យតនៈ ឈ្មោះថា​អាយតនៈ១២ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២១៨] កាលបើ​ចក្ខុ​ធាតុ បុគ្គល​បានឃើញ​ហើយ ដោយ​សេចក្តី​ថា មិន​ទៀង ធាតុ​ទាំង ១៨ ឈ្មោះថា​បានឃើញ​ហើយ ដោយ​សេចក្តី​ថា មិន​ទៀង​ឬ។ អើ។ ចក្ខុ​ធាតុ ឈ្មោះថា​ធាតុ ១៨ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២១៩] កាលបើ​ចក្ខុន្ទ្រិយ បុគ្គល​បានឃើញ​ហើយ ដោយ​សេចក្តី​ថា មិន​ទៀង ឥន្ទ្រិយ​ទាំង ២២ ឈ្មោះថា​បានឃើញ​ហើយ ដោយ​សេចក្តី​ថា មិន​ទៀង​ឬ។ អើ។ ចក្ខុន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ ២២ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 637652555323661581
ទៅកាន់ទំព័រ៖