ព្រះត្រៃបិដក ភាគ ៨៥
ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានទេ។
[២៨] ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះអរហន្តចម្រើនមគ្គ ដើម្បីលះរាគៈឬ។ អើ។ បើព្រះអរហន្ត ចម្រើនមគ្គ ដើម្បីលះរាគៈ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានទេ។
[២៩] ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះអរហន្តចម្រើនសតិប្បដ្ឋាន ដើម្បីលះរាគៈ។បេ។ ចម្រើនសម្មប្បធាន ចម្រើនឥទ្ធិបាទ ចម្រើនឥន្ទ្រិយ ចម្រើនពលៈ។បេ។ ចម្រើនពោជ្ឈង្គៈ ដើម្បីលះរាគៈឬ។ អើ។ បើព្រះអរហន្តចម្រើនពោជ្ឈង្គៈ ដើម្បីលះរាគៈ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានទេ។
[៣០] ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះអរហន្តចម្រើនមគ្គ ដើម្បីលះទោសៈ។បេ។ ដើម្បីលះមោហៈ។បេ។ ចម្រើនមគ្គ ដើម្បីលះអនោត្តប្បៈ។បេ។ ចម្រើនពោជ្ឈង្គៈឬ។ អើ។ បើព្រះអរហន្តចម្រើនពោជ្ឈង្គៈ ដើម្បីលះអនោត្តប្បៈ
ID: 637652531882255425
ទៅកាន់ទំព័រ៖