ព្រះត្រៃបិដក ភាគ ៨៥

 [២២០] បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល ដោយ​ញាណ​ទាំង ៤ ឬ។ អើ។ សោតាបត្តិផល​មាន ៤ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល ដោយ​ញាណ​ទាំង ៨ ឬ។ អើ។ សោតាបត្តិផល មាន ៨ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល ដោយ​ញាណ​ទាំង ១២ ឬ។ អើ។ សោតាបត្តិផល មាន ១២ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល ដោយ​ញាណ​ទាំង ៤៤ ឬ។ អើ។ សោតាបត្តិផល មាន ៤៤ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល ដោយ​ញាណ​ទាំង ៧៧ ឬ។ អើ។ សោតាបត្តិផល មាន ៧៧ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២២១] បុគ្គល​មិន​គួរ​និយាយ​ថា ការ​ត្រាស់​ដឹង​ជាលំដាប់ មាន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ មហាសមុទ្រ ទាប​ទៅ​ដោយលំដាប់ ជ្រាល​ទៅ​ដោយលំដាប់ ទេរ​ទៅ​ដោយលំដាប់ មិនមែន​ចោត​ជ្រៅ​ស្រឡូង ដូចជា​អណ្តូង​ទេ យ៉ាងណាមិញ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុង​ធម្មវិន័យ​នេះ មានការ​សិក្សា​ជាលំដាប់ មាន​កិច្ច​ដែល​ត្រូវ​ធ្វើ​ដោយលំដាប់ មាន​សេចក្តី​ប្រតិបត្តិ​ដោយលំដាប់
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637652555547724142
ទៅកាន់ទំព័រ៖