ព្រះត្រៃបិដក ភាគ ៨៥
មិនមែនបានត្រាស់ដឹងព្រះអរហត្តផលតែម្តងទេ ក៏យ៉ាងនោះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ការត្រាស់ដឹងជាលំដាប់ មាន។
[២២២] បុគ្គលមិនគួរនិយាយថា ការត្រាស់ដឹងជាលំដាប់ មានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា
អ្នកមានប្រាជ្ញា គប្បីកំចាត់បង់នូវមន្ទិលរបស់ខ្លួនបន្តិចម្តងៗ ក្នុងមួយខណៈៗ ដោយលំដាប់ ដូចជាជាងមាសដែលកំចាត់បង់នូវមន្ទិលនៃរជតវត្ថុ ដូច្នោះដែរ
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ការត្រាស់ដឹងជាលំដាប់ មាន។
[២២៣] បុគ្គលមិនគួរនិយាយថា ការត្រាស់ដឹងជាលំដាប់ មានទេឬ។ អើ។ ក្រែងព្រះគវម្បតិត្ថេរមានអាយុ បានពោលដូច្នេះ នឹងភិក្ខុទាំងឡាយហើយថា ម្នាលលោកមានអាយុទាំងឡាយ ពាក្យនេះ ខ្ញុំបានស្តាប់ក្នុងទីចំពោះព្រះភក្ត្រ បានទទួលក្នុងទីចំពោះភក្ត្រនៃព្រះមានព្រះភាគថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ឃើញទុក្ខ បុគ្គលនោះឈ្មោះថាឃើញទុក្ខសមុទយៈផង ឃើញទុក្ខនិរោធផង ឃើញទុក្ខនិរោធគាមិនីបដិបទាផង បុគ្គលណា ឃើញទុក្ខសមុទយៈ បុគ្គលនោះ ឈ្មោះថាឃើញទុក្ខផង ឃើញទុក្ខនិរោធផង ឃើញទុក្ខនិរោធគាមិនីបដិបទាផង បុគ្គលណា ឃើញទុក្ខនិរោធ បុគ្គលនោះ ឈ្មោះថាឃើញទុក្ខផង
ID: 637652555806786584
ទៅកាន់ទំព័រ៖