ព្រះត្រៃបិដក ភាគ ៨៥
ជាមួយនឹងការកើតឡើងនៃទស្សនសម្បទា ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលមិនគួរនិយាយថា ការត្រាស់ដឹងជាលំដាប់ មានទេ។
ចប់ អនុបុព្វាភិសមយកថា។
វោហារកថា
[២២៦] វោហារ របស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរៈឬ។ អើ។ វោហារ របស់ព្រះពុទ្ធមានព្រះភាគ ប៉ះទង្គិចត្រចៀកជាលោកុត្តរៈ មិនប៉ះទង្គិចត្រចៀកជាលោកិយៈ ជនទាំងឡាយ ដឹងច្បាស់ដោយវិញ្ញាណជាលោកុត្តរៈ មិនដឹងច្បាស់ដោយវិញ្ញាណជាលោកិយៈ សាវ័កទាំងឡាយដឹងច្បាស់ បុថុជ្ជនទាំងឡាយមិនដឹងច្បាស់ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២២៧] ក្រែងវោហារ របស់ព្រះពុទ្ធមានព្រះភាគ ប៉ះទង្គិចត្រចៀកជាលោកិយៈឬ។ អើ។ បើវោហារ របស់ព្រះពុទ្ធមានព្រះភាគ ប៉ះទង្គិចត្រចៀកជាលោកិយៈដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វោហារ របស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរៈទេ។
[២២៨] ក្រែងពួកសាវ័ក ដឹងច្បាស់នូវវោហារ របស់ព្រះពុទ្ធមានព្រះភាគ ដោយវិញ្ញាណជាលោកិយៈឬ។ អើ។ បើពួកសាវ័កដឹងច្បាស់នូវវោហារ របស់ព្រះពុទ្ធមានព្រះភាគ ដោយវិញ្ញាណជាលោកិយៈដែរ
ID: 637652556409130409
ទៅកាន់ទំព័រ៖