ព្រះត្រៃបិដក ភាគ ៨៥

ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ជា​លោ​កុត្ត​រៈ​ទេ។
 [២២៩] ក្រែង​ពួក​បុថុជ្ជន​ដឹង​ច្បាស់​នូវ​វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ឬ។ អើ។ បើ​ពួក​បុថុជ្ជន​ដឹង​ច្បាស់​នូវ​វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ជា​លោ​កុត្ត​រៈ​ទេ។
 [២៣០] វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ជា​លោ​កុត្ត​រៈ​ឬ។ អើ។ ចុះ​មគ្គ ផល និពា្វន សោតាបត្តិ​មគ្គ សោតាបត្តិផល សកទាគាមិមគ្គ សកទាគាមិផល អនាគាមិមគ្គ អនាគាមិផល អរហត្តមគ្គ អរហត្តផល សតិ​ប្ប​ដ្ឋាន សម្ម​ប្ប​ធាន ឥទ្ធិបាទ ឥទ្ទ្រិយ ពលៈ ពោជ្ឈង្គៈ (ជា​លោ​កុត្ត​រៈ) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៣១] វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ជា​លោ​កុត្ត​រៈ​ឬ។ អើ។ សាវ័ក​ពួក​ខ្លះ ស្តាប់​វោហារ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មាន​ឬ។ អើ។ លោកុត្តរធម៌ បុគ្គល​គប្បី​ដឹង​ដោយ​ត្រចៀក ប៉ះទង្គិច​ត្រចៀក មកកាន់​រង្វង់​នៃ​ត្រចៀក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 637652556690224181
ទៅកាន់ទំព័រ៖