ព្រះត្រៃបិដក ភាគ ៨៥

 [២៣២] ក្រែង​លោកុត្តរធម៌ បុគ្គល​មិន​គប្បី​ដឹង​ដោយ​ត្រចៀក មិន​ប៉ះទង្គិច​ត្រចៀក មិន​មកកាន់​រង្វង់​នៃ​ត្រចៀក​ទេ​ឬ។ អើ។ បើ​លោកុត្តរធម៌ បុគ្គល​មិន​គប្បី​ដឹង​ដោយ​ត្រចៀក មិន​ប៉ះទង្គិច​ត្រចៀក មិន​មកកាន់​រង្វង់​នៃ​ត្រចៀក​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ជា​លោ​កុត្ត​រៈ​ទេ។
 [២៣៣] វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ជា​លោ​កុត្ត​រៈ​ឬ។ អើ។ សាវ័ក​ពួក​ខ្លះ ត្រេកអរ​នឹង​វោហារ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មាន​ឬ។ អើ។ លោកុត្តរធម៌ ជាទី​តាំង​នៃ​រាគៈ ជាទី​ត្រេកអរ ជាទី​ប្រាថ្នា ជាទី​ស្រវឹង ជាទី​ចង ជាទី​ជ្រប់​ចុះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៣៤] ក្រែង​លោកុត្តរធម៌ មិនមែន​ជាទី​តាំង​នៃ​រាគៈ មិនជា​ទី​ត្រេកអរ មិនជា​ទី​ប្រាថ្នា មិនជា​ទី​ស្រវឹង មិនជា​ទី​ចង មិនជា​ទី​ជ្រប់​ចុះ​ទេ​ឬ។ អើ។ បើ​លោកុត្តរធម៌ មិនមែន​ជាទី​តាំង​នៃ​រាគៈ មិនជា​ទី​ត្រេកអរ មិនជា​ទី​ប្រាថ្នា មិនជា​ទី​ស្រវឹង មិនជា​ទី​ចង មិនជា​ទី​ជ្រប់​ចុះ​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ជា​លោ​កុត្ត​រៈ​ទេ។
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 637652556971317915
ទៅកាន់ទំព័រ៖