ព្រះត្រៃបិដក ភាគ ៨៥

 [២៣៥] វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ជា​លោ​កុត្ត​រៈ​ឬ។ អើ។ សាវ័ក​ពួក​ខ្លះ ប្រទូស្ត​នឹង​វោហារ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មាន​ឬ។ អើ។ លោកុត្តរធម៌ ជាទី​តាំង​នៃ​សេចក្តី​ប្រទូស្ត ជាទី​តាំង​នៃ​សេចក្តី​ក្រោធ ជាទី​តាំង​នៃ​សេចក្តី​ថ្នាំងថ្នាក់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៣៦] ក្រែង​លោកុត្តរធម៌ មិនមែន​ជាទី​តាំង​នៃ​សេចក្តី​ប្រទូស្ត មិនមែន​ជាទី​តាំង​នៃ​សេចក្តី​ក្រោធ មិនមែន​ជាទី​តាំង​នៃ​សេចក្តី​ថ្នាំងថ្នាក់​ទេ​ឬ។ អើ។ បើ​លោកុត្តរធម៌ មិនមែន​ជាទី​តាំង​នៃ​សេចក្តី​ប្រទូស្ត មិនមែន​ជាទី​តាំង​នៃ​សេចក្តី​ក្រោធ មិនមែន​ជាទី​តាំង​នៃ​សេចក្តី​ថ្នាំងថ្នាក់​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វោហារ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ជា​លោ​កុត្ត​រៈ​ទេ។
 [២៣៧] វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ជា​លោ​កុត្ត​រៈ​ឬ។ អើ។ សាវ័ក​ពួក​ខ្លះ វង្វេង​ក្នុង​វោហារ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ឬ។ អើ។ លោកុត្តរធម៌ ជាទី​តាំង​នៃ​សេចក្តី​វង្វេង ធ្វើ​មិន​ឲ្យ​មាន​ញាណ ធ្វើ​មិន​ឲ្យ​មាន​ចក្ខុ ប្រកបដោយ​ការ​រលត់​ទៅ​នៃ​បញ្ញា ជា​ពួក​នៃ​សេចក្តី​ចង្អៀតចង្អល់ មិន​ប្រព្រឹត្តទៅ​ដើម្បី​ព្រះនិព្វាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 637652557233505799
ទៅកាន់ទំព័រ៖