ព្រះត្រៃបិដក ភាគ ៨៥

ស្តាប់​វោហារ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ បុគ្គល​អ្នក​បំបែក​សង្ឃ ចម្រើន​មគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៤១] គំនរ​ស្រូវ​ក្តី គំនរ​មាស​ក្តី បុគ្គល​អាច​ដើម្បី​បា្រប់​ថា ជា​កូន​ត្នោត​ជា​វិការៈ​នៃ​មាស​ឬ។ អើ។ ព្រះមានព្រះភាគ​ទ្រង់​ពោល​នូវ​ធម៌​ជា​លោ​កិ​យៈ​ក្តី ជា​លោ​កុត្ត​រៈ​ក្តី ដោយ​វោហារ​ជា​លោ​កុត្ត​រៈ យ៉ាងនេះ​ឯង។
 [២៤២] គំនរ​ស្រូវ​ក្តី គំនរ​មាស​ក្តី បុគ្គល​អាច​ដើម្បី​បា្រប់​ថា ជា​កូន​ត្នោត​មាន​សណ្ឋាន​ដូចដើម​ល្ហុងខ្ញែ​ឬ។ អើ។ ព្រះមានព្រះភាគ ទ្រង់​ពោល​នូវ​ធម៌​ជា​លោ​កិ​យៈ​ក្តី ជា​លោ​កុត្ត​រៈ​ក្តី ដោយ​វោហារ​ជា​លោ​កិយៈ យ៉ាងនេះ​ឯង។
 [២៤៣] វោហារ ដែល​ព្រះពុទ្ធ​មាន​ព្រះ​ភាគ កាល​ពោល​ថា ជា​លោ​កិយៈ ក៏​ជា​លោ​កិ​យៈ​មែន កាល​ពោល​ថា ជា​លោ​កុត្ត​រៈ ក៏​ជា​លោ​កុត្ត​រៈ​មែន​ឬ។ អើ។ កាល​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ពោល​ជា​លោ​កិយៈ វោហារ​នោះ ប៉ះទង្គិច​ត្រចៀក​ជា​លោ​កិយៈ កាល​ពោល​ជា​លោ​កុត្ត​រៈ ប៉ះទង្គិច​ត្រចៀក​ជា​លោ​កុត្ត​រៈ កាល​ពោល​ជា​លោ​កិយៈ ពួក​សាវ័ក​រមែង​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ជា​លោ​កិយៈ កាល​ពោល​ជា​លោ​កុត្ត​រៈ ពួក​សាវ័ក​រមែង​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ជា​លោ​កុត្ត​រៈ
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 637652557803661598
ទៅកាន់ទំព័រ៖