ព្រះត្រៃបិដក ភាគ ៨៥
កាលពោលជាលោកិយៈ ពួកបុថុជ្ជនរមែងដឹងច្បាស់ កាលពោលជាលោកុត្តរៈ ពួកសាវ័ករមែងដឹងច្បាស់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៤៤] បុគ្គលមិនគួរនិយាយថា វោហារដែលព្រះពុទ្ធមានព្រះភាគ កាលពោលជាលោកិយៈ ក៏ជាលោកិយៈមែន កាលពោលជាលោកុត្តរៈ ក៏ជាលោកុត្តរៈមែនឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ពោលនូវធម៌ជាលោកិយៈផង ជាលោកុត្តរៈផងឬ។ អើ។ បើព្រះមានព្រះភាគ ទ្រង់ពោលនូវធម៌ជាលោកិយៈផង ជាលោកុត្តរៈផង ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា វោហារ កាលព្រះពុទ្ធមានព្រះភាគ ពោលជាលោកិយៈ ក៏ជាលោកិយៈមែន កាលពោលជាលោកុត្តរៈ ក៏ជាលោកុត្តរៈមែន។
[២៤៥] វោហារ កាលព្រះពុទ្ធមានព្រះភាគ ពោលជាលោកិយៈ ក៏ជាលោកិយៈមែន កាលពោលជាលោកុត្តរៈ ក៏ជាលោកុត្តរៈមែនឬ។ អើ។ ព្រះមានព្រះភាគ កាលពោលថាមគ្គ ក៏ជាមគ្គមែន កាលពោលថាមិនមែនមគ្គ ក៏មិនមែនមគ្គមែន កាលពោលថាផល ក៏ជាផលមែន
ID: 637652558061942892
ទៅកាន់ទំព័រ៖