ព្រះត្រៃបិដក ភាគ ៨៥
ឧទ្ទាននៃទុតិយវគ្គនោះ គឺ
បរូបហារកថា ១ អញ្ញាណកថា ១ កង្ខាកថា ១ បរវិតារណាកថា ១ វចីភេទកថា ១ ទុក្ខាហារកថា ១ ចិត្តដិ្ឋតិកថា ១ កុក្កុឡកថា ១ សង្ខារកថា ១ អនុបុព្វាភិសមយកថា ១ វោហារកថា ១ និរោធកថា ១។
ពលកថា
[២៥១] កម្លំាងរបស់ព្រះតថាគត ជាសាធារណៈដល់សាវ័កឬ។ អើ។ កម្លំាងរបស់ព្រះតថាគត ជាកម្លំាងរបស់សាវ័ក កម្លំាងរបស់សាវ័ក ជាកម្លំាងរបស់ព្រះតថាគតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៥២] កម្លំាងរបស់ព្រះតថាគត ជាសាធារណៈដល់សាវ័កឬ។ អើ។ កម្លំាងរបស់ព្រះតថាគតនោះឯង ជាកម្លំាងរបស់សាវ័កនោះ កម្លំាងរបស់សាវ័កនោះឯង ជាកម្លំាងរបស់ព្រះតថាគតនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៥៣] កម្លំាងរបស់ព្រះតថាគត ជាសាធារណៈដល់សាវ័កឬ។
ID: 637652572438817895
ទៅកាន់ទំព័រ៖